ដើរផ្លូវមួយម្នាក់ឯង ឌីហ្សាញមិនច្រលំគេ នោះគឺ nubia Z60 Ultra និងកម្លាំងសាកខ្លាំង ៨០វ៉ាត់

nubia Z60 Ultra ទើបបញ្ហាញព័ត៌មានត្រួសៗលើគណនី Weibo ដែលមានលក្ខណៈពិសេសៗជាច្រើន។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺការឌីហ្សាញខ្នងក្រោយ មានសភាពប្លែក ដោយមានលែនកាមេរ៉ា៣ ស្ថិតនៅប្លុកខុសៗគ្នា ហើយចំណែកពណ៌ខៀវ ក្រៅពី២ពណ៌ទៀត គឺមាន artwork ជាគំនូររបស់វិចិត្រករ Vincent Van Gogh ដ៏ល្បីថែមទៀតផង។ រីឯកាមេរ៉ាខាងមុខរឹតតែពិសេស ដោយវានៅក្រោមអេក្រង់ ហៅថាបច្ចេកវិទ្យា UDC Ultra និងអាចថត selfie ក្រោមទឹក ដោយមិនខ្លាចទឹកទៀតផង ក្នុងកម្រិត ១,៥ ម៉ែត្រ ​រយៈពេល ៣០នាទី។ ស្មាតហ្វូននេះ មានក៏មានកម្លាំងសាកខ្លាំងតាមខ្សែ 80W។ យ៉ាងណានេះ គ្រាន់ជាដំណឹងត្រួសៗជាមុន គេមិនទាន់ដឹងពីតម្លៃរបស់វានៅឡើយ ហើយក៏មិនប្រាកដថាស្មាតហ្វូនផលិតសម្រាប់តែទីផ្សារប្រទេសចិន ឬអាចនាំទៅទីផ្សារពិភពលោកនោះឡើយ។ គួរបញ្ជាក់ថា ស្មាតហ្វូននេះជាផលិតរបស់ Nubia Technology គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត Guangdong។ ដើមឡើយត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Network ដ៏ល្បី ZTE … Continue reading ដើរផ្លូវមួយម្នាក់ឯង ឌីហ្សាញមិនច្រលំគេ នោះគឺ nubia Z60 Ultra និងកម្លាំងសាកខ្លាំង ៨០វ៉ាត់